លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្រុមកម្មករ-កម្មការិនីមិនចាំបាច់ ទៅសង្ឃឹមលើគណបក្សប្រឆាំងនោះទេ ព្រោះពួកគេគ្មានអ្វីជួយកម្មករ ក្រៅពីការដើរបំផ្លាញនោះទេ។ក្នុងជំនួបសំណេះសំណាល ជាមួយកម្មករជាលើកទី១២ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ លោកបានថ្លែងថា ត្រូវរួមគ្នាខិតខំកសាងទាំងផ្នែកទុន និងរឹង ដើម្បីទាក់ទាញការវិនិយោគ។ ក្នុងនោះលោកបានទាក់ទាញ អ្នកវិនិយោគពីក្រៅប្រទេស ដូច្នេះកុំរំពឹងទៅលើបាតដៃបក្សប្រឆាំង។លោកបញ្ជាក់ថា “សូមកុំរំពឹងទៅលើបាតដៃរបស់ពួកបក្សប្រឆាំង ក្រៅពីការបំផ្លាញ គ្មានបានធ្វើអ្វីនោះទេ ។ ពាក្យថាតម្លើងប្រាក់ខែ គឺជាពាក្យសម្លាប់ កម្មករយ៉ាងពិតប្រាកដ។
ប្រភព៖សារព័ត៌ដើមអម្ពិល