ត្រឡប់ក្រោយ

នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមក បក្សប្រឆាំង តែងតែស្នើសុំបរទេស កុំឲ្យផ្ដល់ជំនួយ កុំឲ្យវិនិយោគនិងកុំឲ្យទិញទំនិញពីកម្ពុជា ដោយសារ ពួកគេមិនគិតពីកម្មករ

ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខកម្មករជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល ផ្លូវជាតិ លេខ៤ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមក បក្សប្រឆាំង តែងតែស្នើសុំបរទេស កុំឲ្យផ្ដល់ជំនួយ កុំឲ្យវិនិយោគនិងកុំឲ្យទិញទំនិញពីកម្ពុជា ដោយសារ ពួកគេមិនគិតពីកម្មករ។លោកបន្តថា ជាពិសេសតំបន់រោងចក្រ នៅកំបូលនេះ ជាតំបន់ដែលបក្សប្រឆាំង នាំគ្នាមកទម្លាយទ្វារ រោងចក្រ ដើម្បីឲ្យកម្មករទៅចូលរួមធ្វើបាតុកម្ម ក្នុងពេលដែលបក្សប្រឆាំង ចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ កាលពីឆ្នាំ២០១៣ ។ លោកថា បញ្ហាដែលបក្សប្រឆាំង បានធ្វើនាពេលកន្លង មករួចខ្លួននោះទេ ត្រូវទទួលខុស ត្រូវចំពោះមុខច្បាប់។

ប្រភព៖សារព័ត៌ដើមអម្ពិល

https://goo.gl/oWmkxn

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា