មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ម្សិលមិញបានច្រានចោលព័ត៌មានថា គ.ជ.ប. គ្រោងនឹងប្រើត្រាសម្រាប់ឲ្យពលរដ្ឋបោះលើសន្លឹកឆ្នោតជំនួសឲ្យការគូសដោយប្រើប៊ិក បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា គ.ជ.ប. គ្រោងនឹងប្រើត្រាបោះលើសន្លឹកឆ្នោតជំនួសការគូសដោយប៊ិកវិញ។
ការច្រានចោលនេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការប្រកាសផ្សព្វផ្សាយប្រតិទិននៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៧ ដើម្បីផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាននៅទីស្នាក់ការ គ.ជ.ប. នៃក្រសួងមហាផ្ទៃ។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍