យ៉ាងហោចណាស់ តំណាងរាស្ត្រគណបក្សប្រឆំាងជិត២០នាក់ បានចាកចេញពីកម្ពុជា និងគ្រោងចាកចេញពីកម្ពុជាបន្តទៀត ខណៈមានការព្រមានពីការចាប់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា។ នេះយោងតាមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក។
ថ្លែងប្រាប់វិទ្យុអាស៊ី កាលពីថ្ងៃទី៣ខែតុលា ម្សិលមិញ អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ អះអាងថា បន្ទាប់ពីលោកស្រីចាកចេញពីកម្ពុជាភ្លាមៗ និងបើគិតត្រឹមថ្ងៃទី៣ខែតុលា សមាជិក សង្គ្រោះជាតិជិត២០រូបហើយ បានចាកចេញពីកម្ពុជា ខណៈមន្ត្រីនិងសកម្មជនលេចធ្លោមួយចំនួនទៀត ក៏នឹងត្រៀមចាកចេញផងដែរ ដោយថា ពួកគេបារម្ភពីសុវត្ថិភាព និងការចាប់ខ្លួន ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា។
ប្រភព៖VOD