លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានថ្លែងថា គ្មានបុគ្គលណាម្នាក់ មកពីក្រៅប្រទេស មកធ្វើកិច្ចអន្តរាគមន៍ នៅកម្ពុជាបានឡើយ។ការលើកឡើងរបស់លោកបែបនេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក ពីររូបគឺលោក ចន ម៉ាកខេន និង លោក ឌិក ឌើប៊ិន បានស្នើសេចក្ដីសម្រេច ក្នុងកិច្ចប្រជុំសភាពេញអង្គលើកទី ១១៥ កាលពីថ្ងៃទី ៣ ខែ តុលា ដើម្បីរកដំណោះស្រាយ ជុំវិញវិបត្តិនយោបាយនៅកម្ពុជា។ លោកទាំងពីរ បានស្នើឲ្យសភាអាមេរិក សម្រេចថ្កោលទោសរាល់ទម្រង់ នៃការរំលោភបំពានផ្នែកនយោបាយ និងទាមទារឲ្យដោះលែង ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាបន្ទាន់ នេះបើតាមការផ្សព្វផ្សាយ ពីវិទ្យុអាស៊ីសេរីជាខេមរភាសា។
ប្រភព៖សារព័ត៌មានដើមអម្ពិល