ក្នុងឱកាសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងទិវាគ្រូបង្រៀន នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងថា តម្លៃនៃការវិនិយោគបន្ថែម ទៅលើហេដ្ឋារចនាសម្ព័ន្ធ មានប្រមាណជា១៥០លានដុល្លារ ដែលចាក់បញ្ចូលទៅក្នុងបណ្តាអគារសិក្សា ដែលមានកំពស់២-៣-៤ជាន់។លោកបន្តថា ក្នុងនោះមិនទាន់ទាំងរាប់បញ្ចូល នូវផ្ទះសំណាក់គ្រូបង្រៀនច្រើនទៀតទេ៕
ប្រភព៖សារព័ត៌មានដើមអម្ពិល