លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានឲ្យដឹងថាលោកបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃរួចហើយកាលពីម្សិលមិញហើយលោករំពឹងថាក្រសួងមហាផ្ទៃនឹងធ្វើការពិនិត្យទៅលើពាក្យបណ្តឹងរបស់លោកដើម្បីឈានទៅរកការសម្រេចថា តើគួររំលាយគណបក្សសង្គ្រោះជាតិចោល ឬក៏យ៉ាងណានោះ។
លោកបញ្ជាក់ថា៖ «ពេលខ្ញុំយកដាក់នៅក្រសួងមហាផ្ទៃមន្ត្រីក្រសួងបានយកទៅវាយត្រាទទួលដោយសន្យាថានឹងបញ្ជូនទៅថ្នាក់លើពិនិត្យ និងសម្រេច។ ក្រោយពីដាក់ពាក្យនេះខ្ញុំរំពឹងថាក្រសួងក៏ដូចជាច្បាប់នឹងរំលាយបក្សប្រឆាំងដែលធ្វើឲ្យខូចប្រជាធិបតេយ្យនៅកម្ពុជានេះ»។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍