ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃ​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល​ហើយ​នៅ​ថ្ងៃ​ទី៦ តុលា ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចេញ​ពី​ឆាក​នយោបាយ ក្រោយ​គណបក្ស​ចំនួន​២ បាន​ស្នើ​មក​ក្រសួង​ឲ្យ​ចាត់​ការ​គណបក្ស​ប្រឆាំង

ក្រសួងមហាផ្ទៃ​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល​ហើយ​នៅ​ថ្ងៃ​ទី៦ តុលា ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចេញ​ពី​ឆាក​នយោបាយ ក្រោយ​គណបក្ស​ចំនួន​២ បាន​ស្នើ​មក​ក្រសួង​ឲ្យ​ចាត់​ការ​គណបក្ស​ប្រឆាំង។

សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​គឺ​ស្ថាប័ន​ហ្វ្រេសញូវ (Freshnews) បាន​ស្រង់​សម្ដី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​មួយ​ដែល​មិន​បញ្ជាក់​ឈ្មោះ​ថា នៅ​ព្រឹក​ថ្ងៃ​នេះ​ក្រុម​មេធាវី​របស់​ក្រសួង​នឹង​ប្ដឹង​ទៅ​តុលាការ​កំពូល​​ដើម្បី​រំលាយ​បក្ស​ប្រឆាំង។

អាស៊ីសេរី​មិន​ទាន់​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ភ្លាមៗ​បាន​ទេ​នៅ​ថ្ងៃ​ទី៦ តុលា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ ហើយ​លោក​ឲ្យ​ផ្ញើ​សារ តែ​លោក​មិន​ទាន់​ឆ្លើយ​តប​ដូចគ្នា។

ប្រភព៖RFA

https://goo.gl/RmJhn4

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា