លោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានប្រភព ចេញមកពីគណបក្សសង្រ្គោះជាតិ (CNRP) មិនហ៊ានធ្វើអត្ថាធិប្បាយ ចំពោះករណីក្រសួងមហាផ្ទៃ ដាក់ពាក្យបណ្ដឹង សុំរំលាយគណបក្សសង្គ្រោះជាតិ តាមពាក្យបណ្ដឹង របស់បក្សចំនួន២នោះទេ។ក្រោយសម្រាក់ កិច្ចប្រជុំផ្សព្វផ្សាយការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកថ្ងៃទី៦ តុលានេះ លោក គួយ ប៊ុនរឿន បានមានប្រសាសន៍តបអ្នកសារព័ត៌មានថា “ករណីសួរថា តើថ្ងៃអនាគត បើសិន ជាមានការរំលាយ គណបក្សនយោបាយណាមួយ ហើយពេលនោះ ត្រូវធ្វើយ៉ាងម៉េច អីយ៉ាងម៉េច ត្រង់ចំណុច នេះខ្ញុំសុំ មិនធ្វើអត្ថាធិប្បាយទេ” ។
ប្រភព៖សារព័ត៌មានដើមអម្ពិល