មេធាវីការពាររបស់គណបក្សសង្គ្រោះជាតិ (CNRP) លោក សំ សុគង់ បានលើកឡើងថា ក្រុមមេធាវីនឹងពិភាក្សាគ្នា ពីបញ្ហាផ្លូវច្បាប់ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ ក្រសួងមហាផ្ទៃ ដែលប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ។នៅម៉ោងជាង ១២ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ លោក មេធាវី គី តិច ដែលគេដឹងថា ជាមេធាវីការពារក្តី ក្នុងអាណត្តិនាយករដ្ឋមន្រ្តី កម្ពុជា ក្នុងចំណោមមេធាវី ៥រូប តំណាងឲ្យក្រសួងមហាផ្ទៃបាន បញ្ជាក់ថា បណ្តឹងរបស់ក្រសួងមហាផ្ទៃ ប្ដឹងចូលតុលាការកំពូល គឺ សុំរំលាយគណបក្សសង្គ្រោះជាតិ និង សុំផ្អាកសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល