ត្រឡប់ក្រោយ

លោក សុខ ឥសាន អ្នកនំាពាក្យគណបក្ស ប្រជាជនកម្ពុជា បានអះអាងថា ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ ពូកែ ឬមិនពូកែនោះ គឺមកពីគណបក្សសង្រ្គោះជាតិ ខ្លួនឯងប៉ុណ្ណោះ ព្រោះបក្សប្រឆាំងនេះ បានប្រព្រឹត្តបទល្មើសដោយខ្លួនឯង

 លោក សុខ ឥសាន អ្នកនំាពាក្យគណបក្ស ប្រជាជនកម្ពុជា បានអះអាងថា ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ  ពូកែ ឬមិនពូកែនោះ គឺមកពីគណបក្សសង្រ្គោះជាតិ ខ្លួនឯងប៉ុណ្ណោះ ព្រោះបក្សប្រឆាំងនេះ បានប្រព្រឹត្តបទល្មើសដោយខ្លួនឯង ។ការលើកឡើងរបស់លោកនេះ បន្ទាប់ពីក្រុមមេធាវីរបស់ ក្រសួងមហាផ្ទៃចំនួន៥រូប បានយកពាក្យបណ្តឹង ទៅកាន់តុលាការកំពូល ដើម្បីស្នើសុំរំលាយ គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ។លោក សុខ ឥសាន បានលើកឡើងតាម ប្រព័ន្ធតេឡេក្រាមនៅថ្ងៃ៩ តុលានេះថា ក្រោយការដាក់ពាក្យបណ្តឹង របស់ក្រសួងមហាផ្ទៃ សុំឲ្យតុលាការកំពូលរំលាយ គណបក្សសង្គ្រោះជាតិ ពីបទប្រព្រឹត្តល្មើសច្បាប់ស្តីពី គណបក្សគណបក្ស នយោបាយមក ក្រុមអ្នកវិភាគមួយចំនួន បាននិយាយថា ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃពូកែ ដោយបានចាត់ការ បានរហ័សទាន់ចិត្ត ដោះស្រាយភ្លាមៗ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/YjJMh3

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា