លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះថា បន្ទាប់ពីគណបក្សប្រឆាំង បានបាត់បង់អ្វីៗទាំងអស់ ដោយសារការធ្វើនយោបាយ ចំណេះជិះកឯង នាំឲ្យបាត់បង់តួនាទី ជាប្រធានបក្សរបស់ លោក សម រង្ស៊ី ហើយលោក កឹម សុខា ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ និងគណបក្សប្រឆាំង កំពុងប្រឈមនឹងការរំលាយ ចោលតាមច្បាប់ស្តីពី គណបក្សនយោបាយ មជ្ឈដ្ឋានប្រឆាំងទាំងក្នុង និងក្រៅប្រទេស កំពុងជ្រួលច្របល់យ៉ាងខ្លាំង ដោយឆ្លេឆ្លាអំពាវនាវ ដោយបង្ខិតបង្ខំ និងដោយបង្គាប់បញ្ជាផង ដើម្បីឲ្យមានវិធានការគាបសង្កត់ និងដាក់ទណ្ឌកម្មមក លើរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់គណបក្ស ប្រជាជនកម្ពុជា ។
ប្រភព៖សារព័ត៌មានដើមអម្ពិល