ត្រឡប់ក្រោយ

រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​លើក​ទី​៩ នៅ​ថ្ងៃ​ទី១២ តុលា ដែល​មាន​របៀបវារៈ មួយ​ចំនួន ដើម្បី​ពិភាក្សា

រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​លើក​ទី​៩ នៅ​ថ្ងៃ​ទី១២ តុលា ដែល​មាន​របៀបវារៈ មួយ​ចំនួន ដើម្បី​ពិភាក្សា។មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រួប​នេះ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៩ តុលា ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​ប្រជុំ នៅ​ព្រឹក​ថ្ងៃ​ទី​១០ តុលា ដើម្បី​សម្រេច​ថា នឹង​ចូលរួម​ប្រជុំ ឬ​មិន​ចូល នៅ​ខណៈ​មេ​បក្ស​របស់​ខ្លួន ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ យក​ទៅ​ឃុំខ្លួន​នោះ។អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ចេញ​លិខិត​ជូនដំណឹង​ថា សភា​នឹង​បើក​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៥ ដែល​នឹង​ពិភាក្សា​និង​អនុម័ត​លើ​របៀបវារៈ​ចំនួន​៥ រួមមាន ព្រះមហាក្សត្រ នរោត្តម សីហមុនី ជូន​សម័យប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៥។ របាយការណ៍​ស្ដីពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ និង​លើក​ទី​៩ នីតិកាល​ទី​៥ និង​របៀបវារៈ​មួយ​ចំនួន​ទៀត។

ប្រភព៖RFA

https://goo.gl/J4bbne

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា