ក្រសួងមហាផ្ទៃបញ្ជាទៅអភិបាលគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស ឲ្យចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងក្រុមអង្គការសង្គមស៊ីវិលទាំងឡាយណា ដែលធ្វើសកម្មភាពដោយពុំបានចុះបញ្ជីត្រឹមត្រូវ ឬធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។លិខិតដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២ ខែតុលា បញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិក្នុងការបញ្ឈប់ ឬផ្អាកជាបន្ទាន់នូវសកម្មភាពរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលប្រតិបត្តិការដោយមិនបានជូនដំណឹង ឬធ្វើសកម្មភាពផ្ទុយពីការជូនដំណឹងរបស់ក្រសួង។
ប្រភព៖RFA