ត្រឡប់ក្រោយ

តុលាការ​កំពូល​កំពុង​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​របស់​ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ​ដែល​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​របស់​កម្ពុជា និង​សំណើ​របស់​គណបក្ស​ចំនួន​ ២

 តុលាការ​កំពូល​កំពុង​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​របស់​ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ​ដែល​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​របស់​កម្ពុជា និង​សំណើ​របស់​គណបក្ស​ចំនួន​ ២ ដែល​​ពុំ​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ហើយ​បើ​តាម​មន្ត្រី គ.ជ.ប ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​អាសនៈ​សភា​ចំនួន​ ៥៥ និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ជាង ៥០០០ របស់​គណបក្ស​ប្រឆាំង​ដែល​មាន​ប្រជាពលរដ្ឋ​ស្ទើរ​ពាក់កណ្តាល​ប្រទេស​បោះឆ្នោត​គាំទ្រ​នឹង​ត្រូវ​បែងចែក​ទៅ​ឲ្យ​បក្ស​ផ្សេង​។

ការ​ប្តឹង​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​បន្ទាប់ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ៣ ខែ​កញ្ញា​ពាក់ព័ន្ធ​នឹង​វីដេអូ​មួយ​កាលពី​ឆ្នាំ ២០១៣ ​ដែល​ត្រូវ​បាន​ចែកចាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​នៅ​ក្នុង​វីដេអូ​នេះ​លោក​ សុខា បាន​ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​អូស្ត្រាលី​ថា​លោក​ទទួល​បាន​ការ​ណែនាំ​ និង​ជំនួយ​ពី​អាមេរិក​សម្រាប់​អាជីព​នយោបាយ​របស់​លោក​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/k8XMkP

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា