ត្រឡប់ក្រោយ

លោក សែម សក្តិ​កូ​ឡា ចៅក្រម​ទទួលបញ្ជា​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល បានចេញ​ដីកា​បង្គាប់​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​នឹង​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ

លោក សែម សក្តិ​កូ​ឡា ចៅក្រម​ទទួលបញ្ជា​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល បានចេញ​ដីកា​បង្គាប់​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​នឹង​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ដីកា​របស់លោក​ចៅ​ក្រុម​តុលាការ​កំពូល សែម សក្តិ​កូ​ឡា បាន​បង្គាប់​ចំៗ​មក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង ឲ្យ​ដាក់​ឯកសារ​ឆ្លើយតប​នឹង​បណ្តឹង​របស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​ក្រសួងមហាផ្ទៃ ដែល​សុំ​ឲ្យ​រំលាយ​គណបក្សប្រឆាំង​មួយ​នេះ​ចោល​។ ដីកា​ចុះ​ថ្ងៃទី ៩ ខែ តុលា បញ្ជាក់​យ៉ាងនេះ​ថា​៖«​បង្គាប់​មក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទីស្នាក់ការ​នៅ​អាសយដ្ឋាន​ផ្ទះ​លេខ ៥៧៦ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ឲ្យ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ទៅនឹង​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​»​។ 
ប្រភព៖សារព័ទ៌មានថ្មីៗ

https://goo.gl/aWVWJZ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា