ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រាក់ខែមន្រ្តីរាជការ នឹងត្រូវដំឡើងទាបបំផុត រហូតទៅដល់១លានរៀល នៅឆ្នាំ២០១៨ខាងមុខ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រាក់ខែមន្រ្តីរាជការ នឹងត្រូវដំឡើងទាបបំផុត រហូតទៅដល់១លានរៀល នៅឆ្នាំ២០១៨ខាងមុខ ។លោក បានថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តគោលនយោបាយជាតិ ស្តីពី ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ថា “មិនយូរប៉ុន្មាន ទេ មន្រ្តីរាជការកងកម្លាំង ប្រដាប់អាវុធរបស់យើងបៀរវត្ស ដែលត្រូវឡើងទាបបំផុត នឹង១លានរៀល ឡើងទៅ”។លោកបន្តថា គម្រោងនៃការដំឡើងប្រាក់ខែ របស់មន្រ្តីរាជការ នឹងដាក់ឆ្លងរដ្ឋសភា នៅថ្ងៃទី២៧ តុលា ខាងមុខ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/ntZQqs

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា