ត្រឡប់ក្រោយ

ចៅក្រម​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​៩​តុលា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​ដាក់​ឯកសារ​ត្រៀម ទៅ​តុលាការ​ដើម្បី​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​បង្គាប់​របស់​ចៅក្រម​តុលាការ​កំពូល​ដូច្នេះ ...

ចៅក្រម​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​៩​តុលា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​ដាក់​ឯកសារ​ត្រៀម ទៅ​តុលាការ​ដើម្បី​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​បង្គាប់​របស់​ចៅក្រម​តុលាការ​កំពូល​ដូច្នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាប័ន​ច្បាប់​កំពូល​មួយ​នេះ បាន​ទទួល​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ក្រសួង​មហា​ផ្ទៃ និង​កំពុង​ចាត់​ការ​ទៅ​តាម​នីតិវិធី។ តែ​គណបក្ស​ប្រឆាំង​មិន​បាន​ចាប់​អារម្មណ៍​នឹងការ​បង្គាប់​នេះ​ទេ។នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ដាក់​ឯកសារ​ត្រៀម កាល​ពី​ថ្ងៃ​ចន្ទ លោក​សែម សក្តិកូឡា ចៅក្រម​ទទួល​បញ្ជា​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល បាន​បង្គាប់​មក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈ​ពេល​២០​ថ្ងៃ ចាប់​ពី​ថ្ងៃ​បញ្ជូន​ដីកា​បង្គាប់​នេះ។

ប្រភព៖RIF

https://goo.gl/m7jKob

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា