ត្រឡប់ក្រោយ

​លោក​នាយក​រដ្ឋមន្ត្រី​បាន​រិះគន់​ដោយ​សំដៅ​ដល់​មេដឹកនាំ​ប្រទេស​ក្រិក និង​មីយ៉ាន់ម៉ា​ថា មិន​អាច​ធ្វើ​បាន​ដូច​ការ​សន្យា​របស់​ពួកគេ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្រោយពី​បាន​ឡើង​កាន់​អំណាច

នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជយលាភី​នៃ​សាកល​វិទ្យាល័យ ឯកទេស​នៃ​កម្ពុជា (CUS) ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​បាន​រិះគន់​ដោយ​សំដៅ​ដល់​មេដឹកនាំ​ប្រទេស​ក្រិក និង​មីយ៉ាន់ម៉ា​ថា មិន​អាច​ធ្វើ​បាន​ដូច​ការ​សន្យា​របស់​ពួកគេ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្រោយពី​បាន​ឡើង​កាន់​អំណាច​។

លោក​ ហ៊ុន សែន ថ្លែង​រិះគន់​ដោយ​មិន​បញ្ចញ​ឈ្មោះ​ តែ​ហាក់​ដូចជា​សំដៅ​ទៅ​ដល់​លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា​ដ៏​មាន​ប្រជាប្រិយភាព​ចំពោះ​ «​វិបត្តិ​មនុស្សធម៌​នៃ​បញ្ហា​ជន​ភៀសខ្លួន​» ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា ដែល​គេ​ចាត់​ទុក​ថា​ជា​ជនជាតិ​ភាគតិច​ដែល​ងាយ​រងគ្រោះ​បំផុត​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/gMCXrJ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា