ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន នៅព្រឹកថ្ងៃពុធនេះថ្លែងថា ការរំលាយបក្សមួយនៅក្នុងសភា នៅពេលឆាប់ៗនេះ ហើយថានឹងកើតគណបក្សចំនួន៥ផ្សេងទៀត

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន នៅព្រឹកថ្ងៃពុធនេះថ្លែងថា ការរំលាយបក្សមួយនៅក្នុងសភា នៅពេលឆាប់ៗនេះ ហើយថានឹងកើតគណបក្សចំនួន៥ផ្សេងទៀត។​ក្នុងពិធីជួបជាមួយកម្មករ-កម្មការនី នៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាកាន់តែមានដំណើរការលទ្ធិប្រជាធិបតេយ្យបានល្អប្រសើរ ដោយសាររំលាយគណបក្ស១ កើតមានគណបក្ស៥ផ្សេងទៀតនៅក្នុងសភា។សំឡេងនៅក្នុងសភាដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅពេលបច្ចុប្បន្នមានពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ ថ្មីៗនេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានដាក់សំណើសេចក្តីព្រាងនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ​ ដើម្បី​បែងចែកអាសនៈសភា នៅពេលរំលាយគណបក្សនយោបាយដែលមានអាសនៈក្នុងសភា៕

ប្រភព៖VOD

https://goo.gl/QoRpAF

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា