លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) និងជាសមាជិកសភាគណបក្ស CNRP បានថ្លែងថា សម្រាប់ខ្លឹមសារសុំ ធ្វើវិសោធនកម្មច្បាប់ចំនួន៤ ដែលនឹងត្រូវយកមក ពិភាក្សានៅក្នុងកិច្ចប្រជុំ គណៈអចិន្តៃ្រយ៍របស់ រដ្ឋសភានៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ គឺយកអាសនៈរបស់ គណបក្សត្រូវរំលាយ ចែកឲ្យបក្សផ្សេងៗ ។យោងតាមហ្វេសប៊ុករបស់ លោក អេង ឆៃអ៊ាង នៅថ្ងៃទី១១ តុលា នេះ បានឲ្យដឹងថា សេចក្តីស្នើសុំវិសោធនកម្មច្បាប់ ចំនួនបួនរបស់ក្រុមតំណាង រាស្ត្រគណបក្សប្រជាជនកម្ពុជា បានទៅដល់រដ្ឋសភាហើយៗ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំសម្រេចចាត់ នីតិវិធីនៅព្រឹកថ្ងៃស្អែក ។
ប្រភព៖សារព័ត៌មានដើមអម្ពីល