ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីជួបសំណេះសំណាល ជាមួយកម្មកររោងចក្រ ជាង១ម៉ឺននាក់ នៅតាមបណ្តោយផ្លូវវ៉េងស្រេង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា បើសិនជាកម្មករ នៅផ្ទះក៏ត្រូវធ្វើការងារដែរ គ្មានអ្នកណាគេយកបាយ ទៅឲ្យហូបទេ ។លោកថា នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ មានសេដ្ឋីទាំងអស់នោះទេ ។លោកបញ្ជាក់ថា “មានថ្ងៃមួយ ពូមើលទៅវាហួសចិត្ត គេបានសរសេរថា លោក ហ៊ុន សែន ដឹកនាំយូរៗធ្វើឲ្យ ប្រជាជនមកធ្វើកញ្ជះគេ មកពីស្រុកមកធ្វើកញ្ជះគេ នៅតាមរោងចក្រ ចឹងទេ តើគេគិតម៉េច គេចង់និយាយថាម៉េចអាហ្នឹងពិតប្រាកដ គេចង់បានន័យថាម៉េច យើងខិតខំទាញរោងចក្រ ដើម្បីមកបង្កើតការងារឲ្យ កម្មករ ហើយយើងប្រឹងចរចាកម្មករ គេបង្អាប់យើងថានាំក្មួយៗ ឲ្យមកធ្វើកញ្ជះគេ” ។
ប្រភព៖សារព័ត៌មានដើមអម្ពីល