ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សង្ឃឹមថា រដ្ឋសភាដែលជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល នឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខបន្តទៀត ដើម្បីសម្រេចឲ្យបានទិសដៅរួមជាជំហានៗ ធានាបាននូវសង្គមកម្ពុជា ប្រកបដោយភាពសុខដុមរមនា។ព្រះរាជសាររបស់ព្រះមហាក្សត្រ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ដែលអានដោយ លោក ហេង សំរិន ប្រធានរដ្ឋសភា បានឲ្យដឹងថា “កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសភា និងរាជរដ្ឋាភិបាល បានធានាឲ្យមានស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងការគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវ និងជឿនលឿនទាំងនេះ បាននាំឲ្យកម្ពុជាអាចសម្រេចបាននូវអត្រាខ្ពស់ នៃកំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់”។
ប្រភព៖សារព័ត៌មានដើមអម្ពិល