នៅគ្រាដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ ខិតជិតចូលមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំខ្មែរដែលកាន់អំណាចជាង ៣០ឆ្នាំមកនេះ ប្រកាសឲ្យពលរដ្ឋ ខ្មែរទាំងអស់ក្រោកឈរឡើង ប្រឆាំងប្រទេសលោកសេរីទាំងឡាយណា ដែលមានបំណងបំផ្លាញសន្តិភាព និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ អ្នកវិភាគស្ថានការណ៍នយោបាយនិយាយថា លោក ហ៊ុន សែន ដើរផ្ទុយការសន្យារបស់ខ្លួន ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកំពុងធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញរបស់ប្រទេស ខណៈក្រុមបក្សកាន់អំណាចកំពុងហែកបក្សប្រឆាំង ជាចម្រៀកៗចេញពីឆាកនយោបាយ។
ប្រភព៖RFA