ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដាក់ពាក្យបណ្ដឹង ស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ (CNRP) ពីសំណាក់ក្រសួងមហាផ្ទៃ ហើយថា ការឈានទៅរក ការរំលាយបក្សប្រឆាំងនេះ នឹងក្លាយជាជំហ៊ានថយក្រោយ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងជះឥទ្ធិពលដល់ដំណើរការ បោះឆ្នោតឆ្នាំ២០១៨ ខាងមុខ ។ការចេញសេចក្ដីប្រកាសរបស់ស្ថានទូតអូស្ត្រាលី ស្របពេលនៅព្រឹកថ្ងៃទី១២ តុលានេះ រដ្ឋសភាបានបើកសម័យប្រជុំ លើកទី៩ នីតិកាលទី៥ ដើម្បីពិនិត្យសំណើសុំ ធ្វើវិសោធនកម្មច្បាប់ចំនួន៤ របស់សមាជិកសភា គណបក្សប្រជាជនកម្ពុជា ដែលខ្លឹមសារនៃសំណើរនេះ គឺយកអាសនៈរបស់គណបក្ស ត្រូវរំលាយចែកឲ្យបក្សផ្សេងៗ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល