សេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដែលមានខ្លឹមសារដកហូតអសនៈគណបក្សដែលត្រូវរំលាយយកទៅចែកឲ្យគណបក្សដទៃទៀតនោះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ពិភាក្សាចប់ហើយនៅព្រឹកនេះ ព្រមទាំងបញ្ជូន ទៅគណៈកម្មាធិការជំនាញរដ្ឋសភា ដើម្បីពិនិត្យ។ សេចក្តីស្នើច្បាប់ទាំងនេះ ធ្វើឡើងខណៈដែលគណបក្សសង្គ្រោះជាតិកំពុងរងបណ្តឹងស្នើសុំរំលាយចោលនៅតុលាការកំពូល។លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បញ្ជាក់ប្រាប់វិទ្យុបារាំងRFIនៅមុននេះបន្តិចថា សេចក្តីស្នើច្បាប់ទាំងបួននោះ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ពិភាក្សាចប់នៅព្រឹកនេះ ហើយត្រូវបានដាក់បញ្ជូនទៅគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ។ ប៉ុន្តែលោកមិនច្បាស់ថា សេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ នឹងត្រូវបញ្ជូនទៅសភាពេញអង្គប្រជុំអនុម័តនៅពេលណាឡើយ។
ប្រភព៖RFI