ត្រឡប់ក្រោយ

ខណៈ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​កំពុង​ធ្វើការ​ពិភាក្សា​លើ​សំណើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដែល​ស្នើ​ឡើង​ដោយ​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន

ខណៈ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​កំពុង​ធ្វើការ​ពិភាក្សា​លើ​សំណើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដែល​ស្នើ​ឡើង​ដោយ​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន ដើម្បី​យក​អាសនៈ​ចំនួន ៥៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​បែងចែក​ឲ្យ​គណបក្ស​ផ្សេង​ដែល​ពុំ​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា តែ​មាន​គណបក្ស​ចំនួន​ ២ បាន​បដិសេធ​ទទួល​យក​អាសនៈ​នេះ​ដោយ​ថ្លែង​ថា​វា​ជា​រឿង​ «​អយុត្តិធម៌​អត់​ត្រឹមត្រូវ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​» «​គ្មាន​ន័យ​» ដែល​យក​អាសនៈ​ស្រប​ច្បាប់​របស់​គណបក្ស​មួយ​មក​ចែក​គ្នា​បែប​នេះ​។​លោក ស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ (KAPP) ​ថ្លែង​កាលពី​ម្សិលមិញ​ថា​គណបក្ស​របស់​លោក​នឹង​ធ្វើ​ពហិការ កៅអី​តំណាងរាស្ត្រ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គេ​បែងចែក​ឲ្យ ប្រសិន​បើ​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​បាន​គេ​រំលាយ​មែន​នោះ​។ជាមួយ​គ្នា​នេះ​លោក សុខ សាន សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍ LDP ក៏​បាន​បង្ហាញ​ជំហរ​ជំទាស់​ទៅ​នឹង​សេណារីយោ​បែងចែក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ផង​ដែរ​ដោយ​ហៅ​ការ​ទទួល​យក​អាសនៈ​ទាំងនោះ​ថា​ «​គ្មាន​ន័យ​»​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/uLzqsK

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា