អ្នកនាំពាក្យគណបក្ស សង្រ្គាះជាតិ (CNRP) លោក លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថាព័ត៌មាន ញុះញង់ ការលាបពណ៌ ការជេរប្រមាថ មិនមែនជាមធ្យោបាយ ក្នុងការប្រកួតប្រជែង នយោបាយទេនោះទេ។យោងតាមហ្វេសប៊ុករបស់ លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ថា “ព័ត៌មាន ញុះញង់ លាបពណ៌ ជេរប្រមាថ មិនមែនជាមធ្យោបាយ ក្នុងការប្រកួតប្រជែង នយោបាយ និងមិនមែន ជាមធ្យោបាយរៀបចំ សង្គមនោះទេ ។ មានតែយើងជាខ្មែរ ចេះគោរព គ្នា ស្រឡាញ់គ្នា រួបរួមគ្នាកែលម្អភាព អសកម្ម គោរពផ្ដល់តម្លៃគ្នា ដោះស្រាយបញ្ហា ដោយសន្តិវិធី អហិង្សា អនុវត្តវប្បធម៌សន្ទនា ពង្រឹងឯកភាពជាតិ ថែរក្សាស្ថិរភាព សន្តិភាព កសាងស្រុកវិញ”។
ប្រភព៖សារព័ត៌មានដើមអម្ពិល