នៅសល់រយៈពេលមិនដល់ ១០ខែទៀតទេ ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នោះ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន(គ ប ម) មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបរិយាកាស នយោបាយកម្ពុជាបច្ចុប្បន្ន ដែលជះឥទ្ធិពលអវិជ្ជមាន ដល់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍របស់ គ ប ម ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ថា “ការឡើងកំដៅនយោយបានេះ អាចធ្វើឲ្យការបោះឆ្នោត មិនមានភាពសេរី យុត្តិធម៌ និងភាពទទួលយក បានដោយទូលំទូលាយ ពីសហគមន៍ជាតិ និងអន្តរជាតិ”។
ប្រភព៖សារព័ត៌មានដើមអម្ពិល