ត្រឡប់ក្រោយ

លោក សុខ ឥសាន បានថ្លែងថា ក្រោយពីមានពាក្យ បណ្តឹងរបស់ក្រសួង​មហាផ្ទៃ ស្នើសុំឲ្យតុលាការកំពូល ពិនិត្យពីបទល្មើស របស់គណបក្សសង្គ្រោះជាតិ (CNRP) ប្រឈមនឹងច្បាប់ស្តីពីគណបក្ស​នយោបាយនោះ មានមតិមួយចំនួនថា លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា កំពុងដើរថយក្រោយ

 អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន បានថ្លែងថា ក្រោយពីមានពាក្យ បណ្តឹងរបស់ក្រសួង​មហាផ្ទៃ ស្នើសុំឲ្យតុលាការកំពូល ពិនិត្យពីបទល្មើស របស់គណបក្សសង្គ្រោះជាតិ (CNRP) ប្រឈមនឹងច្បាប់ស្តីពីគណបក្ស​នយោបាយនោះ មានមតិមួយចំនួនថា លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា កំពុងដើរថយក្រោយ ប៉ុន្តែពួកគេយល់ច្រឡំហើយ គឺមិនមានដើរថយក្រោយទេ ។អ្នកនាំពាក្យគណបក្សកាន់អំណាចបន្តតាមរយៈសារតេឡេក្រោម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ថា តាមពិត ប្រជាធិបតេយ្យនៅ​កម្ពុជា កាន់តែត្រូវបានពង្រឹងទៅវិញទេ ដោយសារការពង្រឹងនីតិរដ្ឋ របស់រាជ រដ្ឋាភិបាល តាមរយៈការអនុវត្តច្បាប់ ចំពោះគណបក្ស​ដែលបានប្រព្រឹត្តល្មើសច្បាប់ដូច CNRP ជាដើម។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/Suy7Mv

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា