ត្រឡប់ក្រោយ

សេចក្តីស្នើច្បាប់​ថ្មី បាន​កំណត់ថា បើ​គណបក្ស​មួយ ត្រូវបាន​រំលាយ អាសនៈ​ក្នុង​រដ្ឋសភា​របស់​គណ​បក្ស​នោះ ត្រូវ​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង

សេចក្តីស្នើច្បាប់​ថ្មី បាន​កំណត់ថា បើ​គណបក្ស​មួយ ត្រូវបាន​រំលាយ អាសនៈ​ក្នុង​រដ្ឋសភា​របស់​គណ​បក្ស​នោះ ត្រូវ​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង​។ មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់ថា សេចក្តីស្នើច្បាប់​ខាងលើ គឺជា​ការ​បង្វែរ​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ការពារ​សេចក្តីស្នើច្បាប់​នេះ ហើយ​ឆ្លើយតប​ថា មេដឹកនាំ ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទេ ដែល​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​។បើ​ប្រជាពលរដ្ឋ មិន​បោះឆ្នោត​ឲ្យ ឬ​បោះ​ឲ្យ​ដែរ តែ​មិន​គ្រប់​ចំនួន​តាម​ការកំណត់រ​បស់​ច្បាប់ គណបក្សនយោបាយ​ណាក៏ដោយ មិនអាច​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ឡើយ​។ គោលការណ៍​នេះ ត្រូវបាន​អនុវត្ត​ក្នុងប្រទេស​កម្ពុជា ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​អាណត្តិ​ទី​១​មកម្ល៉េះ រហូតមកដល់​អាណត្តិ​ទី​៥​នេះ​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/KS7iuV

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា