ត្រឡប់ក្រោយ

ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​ទី ១៣ តុលា​នេះ បាន​បើក​កិច្ច​ប្រជុំ ស្តី​ពី ​វិធានការ​រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដើម្បី​ទប់​ស្កាត់​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា

ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​ទី ១៣ តុលា​នេះ បាន​បើក​កិច្ច​ប្រជុំ ស្តី​ពី ​វិធានការ​រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដើម្បី​ទប់​ស្កាត់​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា។ នេះ​គឺ​ជា​កិច្ច​ប្រជុំ​លើក​ទី​១ ដែល​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ បន្ទាប់​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដែល​បាន​ចោទ​ប្រកាន់​ថា​ បាន​ឃុប​ឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ ដែល​បាន​ហៅ​ការ​តវ៉ា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នា​ពេល​កន្លង​មក​ថា ជា​ការ​ប៉ុន​ប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​មិន​បាន​សម្រេច​នោះ បាន​ក្រើន​រំលឹក​ទៅ​ដល់​អគ្គស្នងការ និង​អភិបាល​ខេត្ត​មក​ពី​ទូទាំង​ប្រទេស ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

ប្រភព៖RFI

https://goo.gl/Q1ydhX

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា