អ្នកឃ្លាំមើលកិច្ចការសង្គម និងអ្នកវិភាគនយោបាយ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការអនុម័តទាំងស្រុង លើសេចក្តីស្នើកែច្បាប់ចំនួន៤ ដោយសមាជិកសភាមកពីបក្សកាន់អំណាច ដើម្បីបើកផ្លូវឲ្យដកហូតអាសនៈបក្សប្រឆាំងនោះ ជាការរំលោភសិទ្ធិម្ចាស់ឆ្នោតជាង៣លាននាក់។ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រុមតំណាងរាស្ត្របក្សកាន់អំណាច ចំនួន៦៧រូប នៅព្រឹកថ្ងៃចន្ទនេះ បានលើកដៃយល់ស្របទាំងស្រុង លើសេចក្តីស្នើកែច្បាប់ចំនួន៤ រួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌ។
ប្រភព៖VOD