ត្រឡប់ក្រោយ

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា ក្រុមហ៊ុនយូស៊ុនហូម (USUNHOME) របស់ ប្រទេសចិន មានគំរោងសាងសង់មជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ នៅខេត្តសៀមរាបនៅឆ្នាំ២០១៨ខាងមុខ

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា ក្រុមហ៊ុនយូស៊ុនហូម (USUNHOME) របស់ ប្រទេសចិន មានគំរោងសាងសង់មជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ នៅខេត្តសៀមរាបនៅឆ្នាំ២០១៨ខាងមុខ ដោយចំណាយថវិកាប្រមាណជា៧០០លានដុល្លារ។យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ហោ ណាំហុង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា “ខ្ញុំក៏បានទៅមើលក្រុមហ៊ុនយូស៊ុនហូម ដែលជាក្រុមហ៊ុនវិនិយោគ វិស័យវប្បធម៌ទេសចរណ៍។ ក្រុមហ៊ុននេះ មានគំរោងសាងសង់មជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏ធំមួយនៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៨ មានចម្ងាយ ៣០គ.ម ពីក្រុងសៀមរាប ដោយគ្រោងចំណាយថវិកា ប្រមាណ៧០០លានដុល្លារ”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/44YFTL

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា