ត្រឡប់ក្រោយ

ក្រោយ​អនុម័ត​រួច រដ្ឋសភា ក៏​បញ្ជូន​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ទាក់ទង​នឹង​ការយក​អាសនៈ​នៃ​គណបក្ស​មួយ ដែល​ត្រូវបាន​រំលាយ ឲ្យ​គណបក្ស​ដទៃ ទៅកាន់​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​បន្ត​

ក្រោយ​អនុម័ត​រួច រដ្ឋសភា ក៏​បញ្ជូន​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ទាក់ទង​នឹង​ការយក​អាសនៈ​នៃ​គណបក្ស​មួយ ដែល​ត្រូវបាន​រំលាយ ឲ្យ​គណបក្ស​ដទៃ ទៅកាន់​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​បន្ត​។ ពេល​សេចក្តីស្នើ​ទាំងនោះ ធ្លាក់​ដល់ដៃ​ខ្លួន​ភ្លាម ព្រឹទ្ធសភា ក៏​ចាប់ផ្តើម​ពិនិត្យ​តែម្តង ដោយ​មិន​បង្អង់​យូរ​ឡើយ​។សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ដែល​រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​ពិភាក្សា​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២0១៧ នេះ​។ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​។ 
ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/S8vhX1

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា