ត្រឡប់ក្រោយ

លោក​សួន​ សេរី​រដ្ឋា​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ នេះ​ ត្រូវបាន​នាំ​ខ្លួន​មក​សាលាឧទ្ធរណ៍​ ដើម្បី​ជំនុំជម្រះ​ ពាក់ព័ន្ធ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព

លោក​សួន​ សេរី​រដ្ឋា​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ នេះ​ ត្រូវបាន​នាំ​ខ្លួន​មក​សាលាឧទ្ធរណ៍​ ដើម្បី​ជំនុំជម្រះ​ ពាក់ព័ន្ធ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​ ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍​ លោក​ ទូច​ ថារិទ្ធិ​ ​ ថ្លែង​ ថា​ សវនាការនេះ​ ដឹកនាំ​ដោយ​លោក​ ប៉ុល​ សំអឿន​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ។​ សូម​រំលឹក​ថា​ លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ជំនុំជម្រះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែ​សីហា​ ឆ្នាំ​២០១៧​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ លោក​ សួន​ សេរី​រដ្ឋា​ ដាក់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ចំនួន​១០លាន​រៀល​ ពាក់ព័ន្ធ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ ដល់​កងទ័ព​កម្ពុជា​ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/T5JNFf

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា