ត្រឡប់ក្រោយ

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ជាថ្មី​ម្ដង​ទៀត​បាន​បង្ហាញ​ការព្រួយបារម្ភ​ជា​ខ្លាំង​ដោយ​បាន​ចាត់ទុក​ថា​ការ​បង្ក្រាប​សកម្មភាព​នយោបាយ​ស្របច្បាប់​នាំ​ឲ្យ​កាន់តែ​មាន​អស្ថិរភាព​យូរអង្វែង​ច្រើន​លើស​មុន

កងកម្លាំង​ប្រដាប់​អាវុធ​ទូទាំង​ប្រទេស​នៅ​ក្រោម​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ​ត្រូវ​បាន​បញ្ជា​ឲ្យ​ស្ថិត​នៅ​ក្នុង​សភាពការណ៍​ត្រៀម​ដោយ​ប្រុងប្រយ័ត្ន​ចេញ​ប្រតិបត្តិការ​ភ្លាមៗ​ដើម្បី​បង្ក្រាប​ចលនា​ប្រឆាំង​ការ​នាំ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មក​កាន់​តុលាការ​កំពូល​នៅ​ពេល​ណា​កំណត់​ឲ្យ​មាន​ការ​ជម្រះក្ដី​ពី​អំពើ​ក្បត់ជាតិ​ និង​នីតិវិធី​បន្តបន្ទាប់​នៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ​។ទន្ទឹម​គ្នា​នេះ​ដែរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ជាថ្មី​ម្ដង​ទៀត​បាន​បង្ហាញ​ការព្រួយបារម្ភ​ជា​ខ្លាំង​ដោយ​បាន​ចាត់ទុក​ថា​ការ​បង្ក្រាប​សកម្មភាព​នយោបាយ​ស្របច្បាប់​នាំ​ឲ្យ​កាន់តែ​មាន​អស្ថិរភាព​យូរអង្វែង​ច្រើន​លើស​មុន​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/DZN5me

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា