ត្រឡប់ក្រោយ

នៅ​ក្នុង​វេទិកា​ជួប​ជាមួយ​កម្មករ-កម្មការិនី​រោងចក្រ​នៅ​ព្រឹក​មិញ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​វាយ​ប្រហារ​បក​ទៅ​កាន់​គណបក្ស​ប្រឆាំង និង​អាមេរិក​វិញ

នៅ​ក្នុង​វេទិកា​ជួប​ជាមួយ​កម្មករ-កម្មការិនី​រោងចក្រ​នៅ​ព្រឹក​មិញ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​វាយ​ប្រហារ​បក​ទៅ​កាន់​គណបក្ស​ប្រឆាំង និង​អាមេរិក​វិញ ចំពោះ​ការ​លើក​ឡើង​ថា​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ គឺ​ជា​ទង្វើ​រំលោភ​លើ​ឆន្ទៈ​របស់​រាស្រ្ត​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នេះ​នា​ពេល​កន្លង​មក។ លោក​នាយក​រដ្ឋមន្រ្តី​បាន​ចង្អុល​បង្ហាញ​នូវ​រឿង​រ៉ាវ​កាល​ពី​អតីត​កាល​ដែល​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​នរោត្តម សីហនុ និង​អតីត​ប្រធាធិបតី​អាមេរិក​លោក​និច សុន ដោយ​លោក​ថា មិន​បាន​គិត​ពី​ឆន្ទៈ​រាស្រ្ត​ទេ។

ប្រភព៖RFI

https://goo.gl/xZXssm

 

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា