ត្រឡប់ក្រោយ

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​បាន​លើក​ឡើង​ថា សមាសភាព គជប មក​ពី​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​រលាយ​ជា​ស្វ័យ​ប្រវត្តិ​នៅ​ពេល​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​បាន​លើក​ឡើង​ថា សមាសភាព គជប មក​ពី​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​រលាយ​ជា​ស្វ័យ​ប្រវត្តិ​នៅ​ពេល​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ។ ប៉ុន្តែ​លោក​ថា​ប្រសិន​បើ​ពួក​គេ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច នោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​អាច​នឹង​ពិចារណា។ យ៉ាង​ណា​ក៏​ដោយ គជប នៅ​មិន​ទាន់​អាច​បញ្ជាក់​ជំហរ​យ៉ាង​ណា​ទេ ដោយ​ថា​រង់​ចាំ​មើល​ច្បាប់​ដែល​ទើប​អនុម័ត​នេះ​មក​ដល់​ដៃ​សិន។លោក ជាម យៀប តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា តាម​ការ​ឯក​ភាព​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ឬ​កន្លង​មក គឺ​សមាសភាព គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត គជប ទាំង​៩​រូប នឹង​ត្រូវ​រលាយ​ជា​ស្វ័យ​ប្រវត្តិ នៅ​ពេល​បក្ស​ណា​មួយ​ត្រូវ​រំលាយ។

ប្រភព៖RFI

https://goo.gl/TsyAB1

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា