ត្រឡប់ក្រោយ

សហរដ្ឋអាមេរិក​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​សម្តែង​ការបារម្ភ​សារជាថ្មី​ម្តងទៀត​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ប្រឈម​នឹង​ការរំលាយចោល

សហរដ្ឋអាមេរិក​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​សម្តែង​ការបារម្ភ​សារជាថ្មី​ម្តងទៀត​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ប្រឈម​នឹង​ការរំលាយចោល​។ យ៉ាងណាក៏ដោយ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា មូលហេតុ​នៃ​ការកែប្រែ​ច្បាប់​ខាងលើ មិនមែន​ដើម្បី​បំផ្លាញ​គណបក្ស​ណាមួយ​ឡើយ តែ​ផ្ទុយទៅវិញ គឺ​ដើម្បី​ឲ្យ​ស្របតាម​សភាពការណ៍​ជាក់ស្តែង​របស់​ប្រទេសជាតិ​។ជាថ្មី​ម្តងទៀត សហរដ្ឋអាមេរិក បានចេញ​សេចក្តីថ្លែងការណ៍ ជុំវិញ​ស្ថានការណ៍​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន ជាពិសេស​ផ្តោតទៅលើ​ការកែប្រែ​ច្បាប់​មួយចំនួន ដែល​បើកផ្លូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អាច​បែង​ចែង​អាសនៈ​ក្នុង​រដ្ឋសភា និង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងករណី​ត្រូវ​រំលាយ ទៅ​ឲ្យ​គណបក្ស​ដទៃ​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/LURtru

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា