ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​រិះគន់​សហរដ្ឋអាមេរិក ថា​មិនបាន​ខ្វល់​អំពី បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​រិះគន់​សហរដ្ឋអាមេរិក ថា​មិនបាន​ខ្វល់​អំពី បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ នៅ​ពេល​រដ្ឋាភិបាល នៃ​ប្រទេស​មហាអំណាច​មួយ​នេះ ទម្លាក់​គ្រាប់បែក​ដែល​លោក​អះអាង ថា​មាន​ទាំង គ្រាប់បែក​គីមី​ផង មក​លើ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​ជួបប្រទះ​បញ្ហា​សុខភាព​ជាច្រើន​ជំនាន់ និង​ខ្លះ​ទៀត​ត្រូវ​រង​ទុក្ខវេទនា​ខ្លោច​ផ្សា៖ «ឥឡូវ​ហ្នឹង​រក​ឃើញ​កាន់​តែ​ច្រើន​ហើយ ជា​សោកនាដកម្ម​ដែល​បាន​កើត​ក្នុង​ប្រទេស​របស់​យើង។ តើ​នោះ​គេ​បាន​គិតដល់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែរ​ទេប្រជាពលរដ្ឋ​របស់​យើង​នៅ​ក្នុង​សហគមន៍ នៅ​ទីកន្លែង​នោះ ខ្លះ​កើតកូន​មក​មាន​ភ្នែក​លាន ក្បាល​ធំ ហើយ​សាមី​ខ្លួន ត្រូវ​បាន​រមាស់​នៅ​លើ​ដងខ្លួន​ស្ទើរតែ​ជា​មនុស្ស​កើត​ឃ្លង់។ តើ​នេះ​អស់​លោក​បាន​និយាយ​ពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឬ​អត់?»

ប្រភព៖RFA

https://goo.gl/VMmzzu

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា