ត្រឡប់ក្រោយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ចំពោះ​ការរិះគន់​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​ដែល​ចោទ​ថា រដ្ឋាភិបាល​របស់​លោក​មាន​គម្រោង​រំលាយ​បក្ស​ប្រឆាំង គឺ​ជា​ការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាង​​ពាក់​កណ្ដាល​ប្រទេស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ចំពោះ​ការរិះគន់​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​ដែល​ចោទ​ថា រដ្ឋាភិបាល​របស់​លោក​មាន​គម្រោង​រំលាយ​បក្ស​ប្រឆាំង គឺ​ជា​ការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាង​​ពាក់​កណ្ដាល​ប្រទេស។ ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ ក្នុង​ពេល​ស្ថានភាព​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​រុញ​ឲ្យ​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក។

លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១៨ តុលា នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​ជាង​មួយ​ម៉ឺន​នាក់ នៅ​ជាយ​ក្រុង​ភ្នំពេញ ដោយ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​មាន​គម្រោង​រំលាយ​បក្ស​ប្រឆាំង ជា​ការ​ក្បត់​ឆន្ទៈ​ពលរដ្ឋ។ លោក​បន្ត​ថា អ្នក​រិះគន់​ទាំង​នោះ ជា​អ្នក​ដែល​មិន​យល់​ពី​សភាពការណ៍​នយោបាយ។

ប្រភព៖RFA

https://goo.gl/cXzkkQ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា