លោក សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើប្រទេសជិតខាងនឹងគ្នាមានជម្លោះ នឹងនាំឱ្យមាន បញ្ហាអសន្ដិសុខទាំងក្នុងតំបន់ និងលើពិភពលោក មិនអាចមានសុខសន្តិភាពបានទេ។ថ្លែងនៅក្នុងសន្និសីទស្តីពីទំនាក់ទំនង កម្ពុជា វៀតណាម ឡាវ ស្តីពីប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជន នៅខេត្តសៀមរាបកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោក បណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ទំនាក់ទំនងល្អ រវាងប្រទេស កម្ពុជា វៀតណាម និងឡាវ ក្នុងនាមជាអ្នកជិតខាងគ្នា វាបាននាំមកនូវសុខ សន្តិភាព និងការអភិវឌ្ឍ។ ក្នុងនាមជាប្រទេសជិត ខាង កម្ពុជាវៀតណាមឡាវបានខិតខំ រួមគ្នាធ្វើឱ្យមានភាពសុខដុមរមនាជាពិសេស នៅតាមតំបន់ព្រំដែន។
ប្រភព៖សារព័ត៌មានដើមអម្ពិល