ត្រឡប់ក្រោយ

ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិឥឡូវ​មក​ប្រកាស​ត្រៀម​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាថ្មី​ក្រោយ​ពី​ទទួល​យក​កៅអី​សភា​ ៤១ ​ក្នុង​ចំណោម​ ៥៥ ​របស់​បក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​បក្សប្រឆាំង​នេះ​ត្រូវ​រំលាយ

ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ពី​អតីតកាល​ធ្លាប់​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ឥឡូវ​មក​ប្រកាស​ត្រៀម​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាថ្មី​ក្រោយ​ពី​ទទួល​យក​កៅអី​សភា​ ៤១ ​ក្នុង​ចំណោម​ ៥៥ ​របស់​បក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​បក្សប្រឆាំង​នេះ​ត្រូវ​រំលាយ​។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ដើម​សប្តាហ៍​នេះ​នៅឯ​ដំណាក់​ព្រះអង្គ​ក្នុង​សង្កាត់​ទន្លេបាសាក់ រាជធានី ភ្នំពេញ​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​មាន​បន្ទូល​ថា​គណបក្ស​របស់​ទ្រង់​នឹង​ទទួល​យក​អាសនៈ​សភា​ជាង​ ៤០ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ពី​បក្ស​មួយ​នេះ​ត្រូវ​រំលាយ ហើយ​កៅអី​របស់​គណបក្ស​ត្រូវ​ដកហូត​យក​មក​បែងចែក​នោះ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/HryuCZ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា