ត្រឡប់ក្រោយ

ព្រឹទ្ធសភាកម្ពុជានៅព្រឹកថ្ងៃទី២០ខែតុលា ឆ្នាំ២០១៧ នេះ បានបើកសម័យប្រជុំ ពេញអង្គពិភាក្សា និងអនុម័តច្បាប់សំខាន់ ពាក់ព័ន្ធនឹងការបែងចែកអាសនៈ របស់គណបក្សនយោបាយ ដែលត្រូវបានតុលាយការរំលាយ

ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២០ខែតុលា ឆ្នាំ២០១៧ នេះ បានបើកសម័យប្រជុំ ពេញអង្គពិភាក្សា និងអនុម័តច្បាប់សំខាន់ ពាក់ព័ន្ធនឹងការបែងចែកអាសនៈ របស់គណបក្សនយោបាយ ដែលត្រូវបានតុលាយការរំលាយ ។
សម័យប្រជុំពេញអង្គលើកទី១១ ព្រឹទ្ធសភាក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយបានលើកយក របៀបវារៈចំនួន៤ដូចជា៖ ទី១-ពិនិត្យ និងឲ្យយោបល់លើ សេចក្តីស្នើសុំវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ   ទី២ពិនិត្យ និងឲ្យយោបល់លើ សេចក្តីស្នើសុំ វិសោធនក ម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើស តាំងព្រឹទ្ធសភា  ទី៣-ពិនិត្យ និងឲ្យយោបល់ វិសោធន ច្បាប់ស្តីពី ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត  ក្រុង ស្រុក ខណ្ឌ និង  ៤ពិនិត្យ និងឲ្យយល់បល់លើសេចក្តីស្នើ វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/KRZtaf

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា