ប្រទេសផ្ដល់ជំនួយផ្នែកសិទ្ធិមនុស្សដ៏ធំមួយរបស់កម្ពុជា គឺប្រទេសស៊ុយអ៊ែត (Sweden) បានព្រមានថា នឹងពិចារណាឡើងវិញ អំពីទំនាក់ទំនងជាមួយប្រទេសកម្ពុជា ប្រសិនណាបើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមែននោះ។ សង្គមស៊ីវិលព្រួយបារម្ភថា ការជ្រើសរើសផ្លូវដើររបស់រដ្ឋាភិបាលនៅពេលនេះ នឹងអាចធ្វើឲ្យកម្ពុជាឯកា។រដ្ឋាភិបាល និងសភាស៊ុយអ៊ែត មានការព្រួយបារម្ភផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយជាខ្លាំង។ ការបញ្ជាក់នេះ ត្រូវបានអគ្គរាជទូតទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់ប្រទេសស៊ុយអ៊ែត អ្នកស្រី អេននីកា ប៊ិន ដេវីដ (Annika Ben David) លើកឡើងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងនិវេសនដ្ឋាន ឬផ្ទះរបស់អគ្គរាជទូតស៊ុយអ៊ែត នៅក្រុងភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែតុលា។
ប្រភព៖RFA