សហរដ្ឋអាមេរិកសំដែងការសោកស្ដាយ ចំពោះប្រមុខរដ្ឋាភិបាលកម្ពុជា បន្តយកបញ្ហាមនុស្សធម៌ មកធ្វើជារឿងនយោបាយ ពាក់ព័ន្ធនឹងគ្រាប់បែកឧស្ម័នបង្ហៀរទឹកភ្នែក និង យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អាមេរិក ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម យកមកធ្វើជាបញ្ហាធំសម្រាប់កម្ពុជា ហើយបន្តផ្សព្វផ្សាយឥតឈប់ឈរ។ អ្នកវិភាគស្នើថា បើលោក ហ៊ុន សែន និយាយពីសំណល់សង្គ្រាម គាត់គួរនិយាយអំពីគ្រាប់មីន ដែលវៀតណាម និងចិន ដាក់រាយប៉ាយ ស្ទើរគ្រប់កន្លែងនៅកម្ពុជាផង។ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចាត់ទុកការខំប្រឹងយកបញ្ហាមនុស្សធម៌ មកធ្វើជារឿងនយោបាយ គឺជាការគួរឲ្យសោកស្ដាយ។
ប្រភព៖RFA