ត្រឡប់ក្រោយ

ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានប្រាប់ឲ្យមន្ត្រីរបស់លោក ​មិនចាំបាច់ដាក់ឯកសារទៅតុលាការកំពូលនោះទេ

ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានប្រាប់ឲ្យមន្ត្រីរបស់លោក ​មិនចាំបាច់ដាក់ឯកសារទៅតុលាការកំពូលនោះទេ ដោយថាបណ្ដឹងរបស់ក្រសួងមហាផ្ទៃប្ដឹងសុំរំលាយគណបក្ស នេះ​ជារឿងនយោបាយ។

កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ តុលាការកំពូលបានបង្គាប់ឲ្យគណបក្សសង្គ្រោះជាតិដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​នឹង​ពាក្យ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងអំឡុងពេល​២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​តុលា។លោក សំ សុគង់ មេធាវីម្នាក់ ក្នុងចំណោមមេធាវី៧នាក់ដែលការពារក្តី លោក កឹម សុខា អះអាងថា កូនក្ដីបានប្រាប់ក្រុមមេធាវីថា គណបក្សសង្គ្រោះជាតិនឹងមិនដាក់ឯកសារត្រៀមទៅតុលាការកំពូល ដើម្បីតតាំងក្ដីជាមួយក្រុមមេធាវីក្រសួងមហាផ្ទៃនោះទេ ដោយសារការប្ដឹងរំលាយគណបក្សសង្គ្រោះជាតិនេះជារឿងនយោបាយ។

ប្រភព៖VOD

https://goo.gl/hSctFz

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា