ប្រតិភូតំណាងឲ្យរដ្ឋាភិបាលកម្ពុជាថ្លែងនៅក្នុងកិច្ចប្រជុំសហភាពអន្តរសភា (IPU) នៅក្នុងញូយ៉ក សហរដ្ឋអាមេរិកថា មិនទាន់ទទួលបានព័ត៌មានពីការធ្វើវិសោធនកម្មច្បាប់ ដើម្បីរំលាយគណបក្សនយោបាយដែលមានអាសនៈនៅក្នុងសភានោះទេ។នៅក្នុងកិច្ចប្រជុំសហភាពអន្តរសភាដែលប្រព្រឹត្តទៅកាលពីថ្ងៃពុធម្សិលមិញ មានការជជែកដេញដោលពីស្ថានភាពនយោបាយ ការអនុវត្តច្បាប់ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ពេលនោះប្រធានសភាចោទសួរប្រតិភូកម្ពុជាថា តើប្រទេសកម្ពុជាបានធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ហើយអាចមានលទ្ធភាពរំលាយគណបក្សមែនឬទេ? ជាការឆ្លើយតបប្រតិភូតំណាងរដ្ឋាភិបាលកម្ពុជាថ្លែងថា ពួកគេមិនទាន់ទទួលបានព័ត៌មានពីការធ្វើវិសោធនកម្មច្បាប់នោះទេ ហើយថានោះអាចគ្រាន់តែជាការផ្សព្វផ្សាយគ្មានការពិតតែប៉ុណ្ណោះ។
ប្រភព៖VOD