លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានថ្លែងថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ សំណាងហើយដែលសម័យ លទ្ធិប្រជាធិបតេយ្យថ្មីនេះ ពុំមានទោសប្រហារជីវិត បើមិនដូច្នេះទេ អាចនឹងកាត់ទោសប្រហារជីវិត នេះបើតាមតេឡេក្រាមរបស់លោក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ។លោក សុខ ឥសាន លើកឡើងបែបនេះ ប្រៀបធៀបទៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលមានជនក្បត់ជាតិឈ្មោះ ព្រាប អ៊ិន ត្រូវបានបញ្ជូនទៅ ប្រហារជីវិតនៅត្រពាំក្រឡឹង ក្នុងខេត្តកំពង់ស្ពឺ ។លោកបានលើកឡើងទៀតថា ប្រជាជនកម្ពុជានៅចងចាំ មិនភ្លេចនៅឡើយ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ជនក្បត់ជាតិឈ្មោះ ព្រាប អ៊ិន ត្រូវបានបញ្ជូនទៅប្រហារ ជីវិតនៅត្រពាំក្រឡឹង ក្នុងខេត្តកំពង់ស្ពឺ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល